ការ​ប្រកួត​ជម្រើសជើងឯក​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោង​តាម​ការបង្ហាញ​របស់​ក្រុម​លីគកំពូលកម្ពុជា ក្នុងកិច្ចប្រជុំស្តីអំពី ពិនិត្យ​អំពីកាល​វិភាគ​ប្រកួត និង​ការធ្វើបទបង្ហាញសង្ខេបស្តីអំពីបទបញ្ជាការប្រកួត សម្រាប់​រដូវកាលថ្មី ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៨ ខែកក្កដា ឆ���នាំ២០២៤នេះ។

រំលឹក​ថា សម្រាប់​រដូវ​កាល​ថ្មី​នេះ សមាសភាពក្លិបចំនួន២ ដែលត្រូវបានដំឡើងពីលីគ២ ទៅកាន់​លីគ​កំពូល​កម្ពុជា សម្រាប់រដូវកាល ២០២៤-២៥ គឺសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លិប​បាល់​ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ។

ដូច្នេះសមាសភាពក្លិបបាល់ទាត់នៅលីគកំពូលកម្ពុជា កើនដល់១១ រដូវកាល ២០២៤-២៥៖ វិសាខា, ព្រះខ័នរាជ, ស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ, Tiffy Army, Life FC, គិរីវង់សុខសែនជ័យ, ISI, ដង្កោសែនជ័យ, បឹងកេត, អង្គរថាយហ្គឺរ។

ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 ក្រោយ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣​ជុំ និង​បន្ត​ប្រកួត Top 4 មាន​​៧៦​ពិន្ទុ​ច្រើន​ជាង​ក្រុម​ទាំង​៩​ផ្សេង​​ទៀត។ ​ព្រះខ័នរាជស្វាយរៀង ក៏ជាម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ 2023-24 Hun Sen Cup៕

Share.